ឯកឧត្តមអភិបាលខេត្តដឹកនាំក្រុម ការងារចុះសួរសុខទុក្ខក្រុមគ្រួសារកុមារកំព្រា៥នាក់ ម្តាយយទើបស្លា ប់ចោលគ្មានទីពឹងនៅភូមិសិឡាង ឃុំស្វាយជ្រុំ
កំពង់ឆ្នាំង ឯកឧត្តមស៊ុនសុវណ្ណារិទ្ធិអភិបាល នៃគណៈអភិបាលខេត្តកំព ង់ឆ្នាំងនៅព្រឹកថ្ងៃទី ០៧ ខែមិថុនាឆ្នាំ២០២២នេះ បានដឹកនាំក្រុមការ ងារចុះសួរសុខទុក្ខក្រុមគ្រួសារកុមារកំព្រា៥នាក់ ដែលម្ដាយឈ្មោះវង់យំអាយុ ៤០ ឆ្នាំ បានស្លាប់(ថ្ងៃទី០៥ ០៦ ២០២២) គ្មានទីពឹង ស្ថិតនៅក្នុងភូមិសិឡាង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។
នៅក្នុងឱកាសនោះឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ និងលោកជំទាវ កែច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ ឆ្នាំងបានផ្ដាំផ្ញើ ដល់អាជ្ញាធរភូមិឃុំនិងប្រជាពលរដ្ឋនៅជិតខាងក្នុងភូមិសិឡាង សូមឲ្យជួយមើលថែរក្សាកុមារនិងនារីកំព្រាទាំង ៥ នាក់ខាង លើនេះផង ខណះដែលពួកគាត់គ្មា នឪពុកម្ដាយគ្រប់គ្រងថែរក្សា ។ ចំ
ណែកកូនស្រីបងពីរនាក់ការធ្វើជាកម្មករនៅក្រុងភ្នំពេញ ឯកឧត្តម បា នប្រគល់ឲ្យលោក សេង វិចិត្រ អភិ បាលរងស្ដីទីស្រុករលាប្អៀរ ជួយរកការងារជាកម្មការនីរោងចក្រឲ្យធ្វើនៅក្នុងខេត្តកំពង់ឆ្នាំងវិញ ដើម្បីងា យស្រួលក្នុងការគ្រប់គ្រងមើលថែរក្សាប្អូនតូចៗទាំង៣នាក់ ។ ចំណែ កកុមារាប្អូនគេអាយុ ៥ ឆ្នាំបានស ម្រេចចិត្តទៅនៅជាមួយលោកគ្រូចៅអធិការវត្តមួយក្នុងភូមិសិឡាង ដើម្បីជួយបណ្ដុះបណ្ដាលរៀនសូត្រឲ្យមានអនាគតល្អ។ ក្នុងករណីដែលកុមារីនិងកុមារាពីអ្នកចង់ទៅរស់នៅក្នុងមណ្ឌលកុមារកំព្រាខេត្ត ពេល ណា ឯកឧត្តម នឹងប្រគល់ឲ្យលោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចខេត្ត ជាអ្នកគិតគូទទួល និង ដោះ ស្រាយជូន ។
ចំពោះការងារជួសជុលផ្ទះរបស់កុ មារកំព្រាទាំង ៥នាក់ ឯកឧត្តម ជូនលោកជំទាវ តុងណារី ប្រធានយុវជ នស្រលាញ់សន្តិភាព ជាមួយក្រុមព័ត៌មានយុវជនគណបក្សប្រជាជនខេត្ត សហការគ្នាជួសជុលផ្ទះខាង លើនេះឲ្យបានរឹងមាំល្អឡើងវិញ។
ដោយឡែកកូនស្រីបងបង្អស់ និងប្អូនប្រុសពៅគេដែលមានជំងឺប្រចាំកាយ ឯកឧត្តមអភិបាលខេត្តប្រគ ល់ឲ្យលោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត អោយគ្រូពេទ្យជំនាញ ត្រួតពិនិត្យសុខភាពពួកគេឡើងវិញទាំងអស់ និងត្រូវបើកថ្នាំប្រចាំខែឲ្យពួកគាត់ព្យាបាលជំងឺឱ្យបានទៀងទាត់ ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិ បាលខេត្ត ក៏បានឧបត្ថម្ភនៅថវិកាចំនួន ១ លានរៀល និងគ្រឿងឧប ភោគបរិភោគមួយចំនួនដល់ក្រុមគ្រួសារកុមារកំព្រាខាងលើនេះ ។ ចំណែក លោក ស៊ុន ជីព ប្រធាន ប្រតិបត្តិសម្ព័ន្ធប្រជាជនដើម្បីសន្តិ ភាពខេត្តកំពង់ឆ្នាំងក៏បានដឹកនាំក្រុ មការងារ នាំយកអំណោយជាស្បៀ ងអាហារយ៉ាងគ្រឿងឧបភោបរិភោគ និងថវិកាចំនួន ៥០ម៉ឺនរៀល ប្រគល់ជូនក្រុមគ្រួសារកុមារកំព្រា៥នាក់ខា ងលើនេះផងដែរ ។
លោកមេភូមិសិឡាង លោកមេឃុំស្វាយជ្រុំ ប្រជាពលរដ្ឋក្នុងភូមិសិឡា ង និងក្រុមគ្រួសារកុមារកំព្រាខាង លើនេះពេលបានទទួលអំណោយដ៏ថ្លៃថ្លានេះ បានថ្លែងអំណរគុណយ៉ា ងច្រើនជ្រាលជ្រៅដល់ ឯកឧត្ដមអភិ បាលខេត្ត លោកជំទាវតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងក្រុមការ ងារទាំងអស់ ដែលបានយកចិត្តទុក ដាក់ជួយដោះស្រាយរាល់ផលលំបា ក និងផ្ដល់អំណោយខាងលើនេះដោយសូមគោរពជូនពរជូនឯកឧត្ត ម លោកជំទាវ និងក្រុមការងារទាំង អស់សូមទទួលបានសេចក្តីសុខ គ្រប់ប្រការ និងមានជ័យជំនះគ្រប់ភារកិច្ច ។