ទំនប់ទឹកបារាំងរងការបាក់ច្រោះដីនៅចុងទំនប់ដោយសារជំនន់ទឹក ភ្លៀងត្រូវបានឯកឧត្តមអភិបាល ខេត្តអោយមន្ទីរធនធានទឹកចាក់ដីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ
កំពង់ឆ្នាំង:ទំនប់បារាំងជាទំនប់ប ង្ហៀរទឹកស្ថិតនៅក្នុងភូមិកណ្ដាលសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងមេថ្មីនេះបានរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ធ្វើឱ្យការធ្វើដំណើរជួបការលំបាក ។ ដោយមានការយ កចិត្តទុកដាក់ពី ឯកឧត្តម ស៊ុនសុ វណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១៣ និង ១៤ ០៦ ២០២ ២ មន្ទីរធនធានទឹកខេត្ត បានធ្វើការចាក់ដីជួសជុលកន្លែងបាក់ច្រោះផ្នែ កចុងទំនប់ខាងកើត ដើម្បីជួយស ម្រួលការធ្វើរាចរណ៍ជូនប្រជាពល រដ្ឋឡើងវិញ។
លោក ដោកប៊ុនថុន ប្រធានមន្ទីធន ធានទឹកខេត្តកំពង់ឆ្នាំងបានអោយដឹងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២២នេះថា ឲ្យមានការណែនាំពីឯកឧត្តមអភិបាលខេត្ត និងយោងតាមសំណូមពររបស់ប្រជាពលរដ្ឋមន្ត្រីជំនាញរបស់លោកចុះទៅពិនិ ត្យនិងកំពុងធ្វើការជួសជុលទំនប់នេះឡើងវិញដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ។
លោកប្រធានមន្ទីធនធានទឹកបានអោយដឹងទៀតថា ទំនប់បង្ហៀរទឹកនេះបន្សល់ទុកតាំងពីជំនាន់បារាំងហើយត្រូវបានក្រសួងធនធានទឹកនិងឧតុនិយមធ្វើការកែសម្រួលនិងបានជួសជុលខ្នងទំនប់ជាផ្លូវធ្វើដំ ណើរឡើងវិញដើម្បីជួយសម្រួលការធ្វើចរាចរណ៍ទៅមករបស់ប្រជាពល រដ្ឋក្នុងមូលដ្ឋាន ។
លោក អ៉ិន ឌិន មេភូមិកណ្តាលក៍ដូចជាប្រជាពលរដ្ឋជាអ្នកធ្វើដំណើរតាមរថយន្ត និងម៉ូតូឆ្លងកាត់ទំនប់បង្ហៀទឹកខាងលើបានអោយដឹងថាទំនប់បង្ហៀរខាងលើនេះ ជាផ្លូវឆ្លង កាត់តភ្ជាប់ទៅជាច្រើនស្រុកមានស្រុករលាប្អៀរ ស្រុកជលគីរី និងមួ យផ្នែកទៀតគឺស្រុកបាធាយខេត្តកំពង់ចាម ។ ប៉ុន្តែខ្នងទំនប់នេះអាចធ្វើដំណើរឆ្លងកាត់បានតែក្នុងរដូវទឹ កស្រកតែប៉ុណ្ណោះ គឺនៅពេលទឹក ទន្លេឡើងខ្ពស់ មិនអាចធ្វើដំណើរតាមខ្នងទំនប់នេះបានឡើយ។
លោកមេភូមិកណ្ដាលនិងប្រជាពល រដ្ឋជសអ្នកធ្វើដំណើរឆ្លងកាត់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដ ល់ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំ ង និងលោកប្រធានមន្ទីរធនធាន ទឹកខេត្ត ដែលបានជួយជួសជុលផ្លូវធ្វើដំណើរលើទំនប់បានទាន់ពេលវេលា ដោយសូមគោរពជូនពរ ឯក ឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្ត និងលោកប្រធា នមន្ទីរធនធានទឹកនិងក្រុមការងារទាំងអស់សូមជួបតែសេចក្តីសុខមានជ័យជំនះគ្រប់ភារ កិច្ច ៕