ឃា..ត់ខ្លួនជនស..ង្ស័យករណីលួចម៉ូតូ....

 

ខេត្តក្រចេះ ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សហកាជាមួយ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកពញ្ញាក្រែកនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វើការស្រាវជ្រាវស្ទាក់ចាប់ឃាត់ខ្លួនចោរលួចម៉ូតូម្នាក់កាលពីវេលាម៉ោង៣និង៣០នាទីរសៀលនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ ។

មន្ត្រីនគរបាលក្រុងក្រចេះបានអោយដឹងថា ជនសង្ស័យឈ្មោះ ឈិន សំណាង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅស្រុកត្រាំកក់ ខេត្តតាកែវ គឺបានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខក្រចេះ 1F.5970 កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ នៅចន្លោះម៉ោង១១ព្រឹក ក្នុងភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ។
ប្រភពពីសមត្ថកិច្ចបន្តថា បន្ទាប់ទទួលបានដំណឹងភ្លាមកម្លាំងនគរបាលក្រុងក្រចេះក៏បានចេញប្រតិបត្តិកាដេញតាមប្រកៀកប្រកិតដោយស្រាវជ្រាវតាមប្រព័ន្ធgps ដែលជាប់នៅជាមួយនឹងម៉ូតូ តែត្រូវបានបាត់ដំណឹងនៅតំបន់ក្រោយភូមិសាស្ត្រស្រុកឆ្លូងក្នុងព្រៃកៅស៊ូមួយកន្លែង ដោយសារមិនមានសេវាដាច់ប្រព័ន្ធgps ។

កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះក៍នៅតែធ្វើការតាមដានមុខសញ្ញារហើយនៅថ្ងៃទី២៣ នេះ ជនសង្ស័យក៏បន្តដំណើរចេញពីតំបន់ព្រៃកៅស៊ូ ឆ្ពោះទៅខាងស្រុកមេមត់ខេត្តត្បូងឃ្មុំ សមត្ថកិច្ចក៏បានសហការជាមួយនគរបាលខេត្តត្បូងឃ្មុំ ឈានទៅធ្វើការចាប់ខ្លួនបាននៅចំណុច ភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃុំ ។
បច្ចប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួន ទៅកាន់អធិការដ្ឋាននគរបាល ក្រុងក្រចេះ ដើម្បីបំពេញនីតិវិធីទៅតាមផ្លូវច្បាប់៕
ប្រភព:ស្នងការដ្ឋាននគរបាលខេត្តក្រចេះ

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម
អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឆ្លើយតប ៤ចំណុច ទៅកាន់ក្រុមប្រឆាំង និងជនអគតិមួយចំនួន
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការអប់រំតាមបែបសាសនា និងវិទ្យាសាស្ត្រ ជំរុញឱ្យជាតិមានការអភិវឌ្ឍប្រកបដោយចីរភាព
លោក ភឺន ផល្លា ឆ្លើយតបនឹងការចោទប្រកាន់រឿងរំលោភដីប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្ដាល
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គាំទ្រពេញទំហឹងចំពោះសារសំឡេងសម្តេចតេជោ ហ៊ុន សែន ពន្យល់បន្ថែមលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA