សិក្ខាសាលាស្តីអំពី ភាពជាដៃគូអាជីវកម្មសម័យទំនើប

នៅរសៀលថ្ងៃអាទិត្យទី២៦ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន អិន អេស ហ្សេតវើលដ៏ បានរៀបចំប្រារព្ធកម្មវិធីសិក្ខាសាលាស្តីអំពី ភាពជាដៃគូអាជីវកម្មសម័យទំនើប នៅសាលមហោស្របស្ទឹងសង្កែ ខេត្តបាត់ដំបង ដោយមានអ្នកចូលរួមចំនួន១២៥០នាក់ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម  ហាន សីហា ជាអគ្គនាយករងក្រុមហ៊ុន NSZ World រួមជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនជាច្រើនរូបទៀត ។

ការបង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើងមានគោលបំណងដើម្បីលើកទឹកចិត្តដល់ដៃគូម្ចាស់អាជីវកម្ម និងផ្ដល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ កសិករ អាជីវករជាពិសេសយុវជនឱ្យក្លាយជាម្ចាស់អាជីវកម្មជាមួយក្រុមហ៊ុន អិន អេស ហ្សេត វើលដ៏ ។

ឯកឧត្តមបានបន្តរទៀតថា វិស័យទីផ្សារបណ្តាញនៅកម្ពុជា ដែលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការលើកទឹកចិត្តដល់សហគ្រិនទូទាំងប្រទេស បង្កើតផែនការយុទ្ធសាស្ត្រទ្រទ្រង់ដល់វិស័យទីផ្សារបណ្តាញ និងដៃគូរចូលរួមសហការ ដើម្បីពង្រឹងសមត្ថភាពសង្វាក់ផលិតកម្ម ឱ្យមានគុណភាពតាមលក្ខណៈស្ដង់ដាទីផ្សាអន្តរជាតិ បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្ររបស់ប្រទេសជាតិ និងជម្រុញវិស័យសេដ្ឋកិច្ចជាតិ ឱ្យមានការរីកចម្រើនជាលំដាប់។


ជាចុងក្រោយ ឯកឧត្តម អគ្គនាយករងក្រុមហ៊ុន NSZ World បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្ដៅបំផុតដល់អ្នកចូលរួមទាំងអស់រួមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនដែលបានគាំទ្រក្រុមហ៊ុន NSZ World ជាពិសេស ឯកឧត្តម បានកោតសរសើរយុវជន នៅក្នុងខេត្តបាត់ដំបងយើងមានការសាមគ្គីគ្នាល្អណាស់ បើកបេះដូងទូលាយចូលរួមនៃវប្បធម៌ចែករំលែក ដែរជ្រកក្រោមម្លប់សន្តិភាព៕

 

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការសាកល្បង “ផ្លូវថ្មើរជើង (Walk Street)” នៅថ្ងៃស្អែកនេះ
រាជធានីភ្នំពេញ ចាប់ផ្តើមយុទ្ធនាការ ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ ក្នុងគោលបំណងផ្សព្វផ្សាយ លើកទឹកចិត្តដល់អ្នកប្រកបមុខរបរ សេដ្ឋកិច្ចក្រៅប្រព័ន្ធ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង