សមាគមសហប្រតិបត្តិការអ្នកវិនិយោគអចលនទ្រព្យផ្តល់ដីចំនួន ៥០០ ឡូតិ៍ ផ្លង់រីស៊ត

សមាគមសហប្រតិបត្តិការអ្នកវិនិយោគអចលនទ្រព្យមានកម្មវិធីផ្តល់ដីចំនួន ៥០០ ឡូតិ៍  ដែលមានជីវភាពខ្វះខាតដែលមានទីតាំងដីឡូតិ៍ស្ថិននៅភូមិ អន្សារចំបក់ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិសាត់។

ឯក ឧត្តម​ ដួង​ ច័ន្ទអម្រិត ប្រធានសមាគមសហប្រតិបត្តិការអ្នកវិនិយោគអចលនទ្រព្យបានមានប្រសាសន៏ថាសមាគមមានកម្មវិធីផ្តល់ដីជូនប្រជាពលរដ្ឋ

ដែលមានជីវភាពខ្វះខាគឺដើម្បីចូលរួមលើកស្ទួយកម្រិតជីវភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ។

កាលពីថ្ងៃទី២៦​ ខែមិថុនា ឆ្នាំ​២០២២ សមាគមធ្វើទស្សនកិច្ចទៅមើលទីតាំងដីម្តងរួចមកហើយ​ ឯក ឧត្តមបានបន្តរទៀតថា ខាងមុខនេះនៅថ្ងៃអាទិត្យ ទី១៧​ ខែ កក្កដា ឆ្នាំ២០២២ សមាគមនឹងធ្វើដំណើរទសស្សនកិច្ចសារជាថ្មីម្តងទៀត។

សូមបញ្ចាក់ផងដែលថាសមាគមបានពុះឡូត៍ជាប្លង់ដីបានចំនួន ៥០០ប្លង់ ក្នុង ១ប្លង់ៗមានទំហំ ៥ម៉ែត្រគុណនឹង ២០ម៉ែត្រទុកសម្រាប់បែកចែកជូនប្រជាពលរដ្ឋ។

ជាចុងក្រោយ ឯក ឧត្តម​ ដួង​ ច័ន្ទអម្រិត ប្រធានសមាគមសហប្រតិបត្តិការអ្នកវិនិយោគអចលនទ្រព្យថាក្នុងនាមឯក ឧត្តមជាកូនខ្មែរមួយរូបពេញចិត្តបើកបេះដូងទូលាយចូលរួមនៃវប្បធម៌ចែករំលែក ក្រោមពាក្យមួយឃ្លាថា អ្នកមានច្រើនជួយអ្នកមានតិច និងអ្នកមានតិច ជួយអ្នកអត់មាន ​៕

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការសាកល្បង “ផ្លូវថ្មើរជើង (Walk Street)” នៅថ្ងៃស្អែកនេះ
រាជធានីភ្នំពេញ ចាប់ផ្តើមយុទ្ធនាការ ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ ក្នុងគោលបំណងផ្សព្វផ្សាយ លើកទឹកចិត្តដល់អ្នកប្រកបមុខរបរ សេដ្ឋកិច្ចក្រៅប្រព័ន្ធ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង