ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងរួមជាមួយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បាននាំយកនូវទៀនវស្សា ទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ និងថវិកាកសាងមួយចំនួន ដើម្បីប្រគេនព្រះសង្ឃដែលនឹងគង់ចាំព្រះវស្សាចំនួន ៤វត្ត

ព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានអមដំណើរឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញប្រគេនបាននាំយកនូវទៀនវស្សា ទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ និងថវិកាកសាងមួយចំនួន ដើម្បីប្រគេនព្រះសង្ឃដែលនឹងគង់ចាំព្រះវស្សាចំនួន ៤វត្ត ក្នុងឃុំរលាប្អៀរ ស្រុករលាប្អៀរ រួមមាន វត្តគ្រួស វត្តត្រពាំងស្នោ វត្តគិរីសុវណ្ណ និងវត្តព្រះវិហារហ្លួង។

សកម្មភាពនេះគឺជាការចូលរួមចំណែកលើកស្ទួយការគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយឆ្លៀតក្នុងឳកាសនេះដែរ ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់ព្រះសង្ឃ អាចារ្យ យាយជី តាជី ពាក់ព័ន្ធនឹងការបន្តយកចិត្តទុកដាក់ខ្ពស់លើការថែទាំសុខភាពប្រចាំថ្ងៃឱ្យបានល្អជាប្រចាំ និងការបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាក្រោមមគ្គុទ្ទេសក៍ដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម បន្តថា ជាការពិតណាស់ ក្នុងរយៈពេល៣ខែ នៃការចូលព្រះវស្សារបស់ព្រះសង្ឃគ្រប់អង្គ ត្រូវការភ្លើងបំភ្លឺដើម្បីសិក្សារៀនសូត្រ និងត្រូវការទេយ្យវត្ថុផ្សេងៗដើម្បីផ្គត់ផ្គង់ ព្រោះរយៈពេលចូលវស្សាគឺជារដូវភ្លៀង ដែលនាំអោយព្រះសង្ឃមានការពិបាក និមន្តបិណ្ឌបាត្រទៅតាមទីដ្ឋាននានា ដូច្នេះទៀនវស្សា ទេយ្យទាន និង ទេយ្យវត្ថុ ផ្សេងៗ ដែលនឹងត្រូវវេប្រគានព្រះសង្ឃនៅពេលនេះ គឺជាការចាំបាច់បំផុត និងនាំមកនូវបុណ្យកុសល ពេញបរិបូរណ៌ ជួយបំភ្លឺផ្លូវទៅអនាគតជាតិ ។

ជាចុងបញ្ចប់ឯកឧត្តមបាន​សំណូមពរ​ឲ្យ​ប្រជា​ពុទ្ធបរិស័ទ​ទាំងអស់គ្នា ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​គោលការណ៍ រក្សា​អនាម័យ​ឲ្យ​បានល្អ រួម​ជាមួយនឹង​វិធានការ​នានា  ដោយ​ត្រូវ​បន្ត​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការបង្ការ និង​ការពារ​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ៕

 


អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម