សាលាឃុំផ្សារ បានរៀបចំពិធី ប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំផ្សារ អាណត្តិទី ៥ ក្រោមអធិបតីភាព លោក ផល សុភាព អភិបាលរង នៃគណៈអភិបាលស្រុកបរិបូណ៌ ។

ព្រឹកថ្ងៃ ពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២២ នៅសាលាឃុំផ្សារ បានរៀបចំពិធី ប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំផ្សារ អាណត្តិទី ៥ ក្រោមអធិបតីភាព លោក ផល សុភាព អភិបាលរង នៃគណៈអភិបាលស្រុកបរិបូណ៌ ។ ​

ដោយមានការចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ មេឃុំអាណត្តិចាស់ និងអាណត្តិថ្មី នាយ នាយរង មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោកមេភូមិ អនុភូមិ សមាជិកភូមិ នាយកសាលា គណៈកម្មការទ្រទ្រង់សាលា តំណាង អង្គការសង្គមស៊ីវិល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមាននៅក្នុងស្រុក និងប្រជាការពារឃុំចូលរួម ។

​នៅក្នុង​ឱកាស​នោះ លោក ផល សុភាព បាន​សំដែង​នូវ​ការចូលរួម​អបអរសាទរ ចំពោះ សមាសភាព​ក្រុមប្រឹក្សាឃុំ ក្នុង​អាណ​ត្ដិ​ទី​៥ និង​ជំទប់​ទី​១ ជំទប់​ទី​២ ទាំងអស់ ដែល​បានទទួល នូវ​ការ​ទំនុកចិត្ត ពី​សំណាក់​ប្រជាពលរដ្ឋ តាមរយៈ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ កាលពី​ថ្ងៃអាទិត្យ ទី​៥ ខែមិថុនា ឆ្នាំ​២០២២ កន្លងមក ដែល​បាន​ប្រព្រឹត្តទៅ​ប្រកប ដោយ​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្ដិធម៌ ។

​លោក ផល សុភាព បាន​មានប្រសាសន៍ថាៈ ក្រុមប្រឹក្សាឃុំ​ថ្មី អាណត្តិ​ទី​៥ ឆ្នាំ​២០២២​នេះ ត្រូវ​បន្ត​អនុវត្ត​លិខិតបទដ្ឋាន​នានា ដែល​នៅ​ជា​ធរមាន និង​បន្តការងារ​ដែល​នៅ​សេសសល់ ពី​អាណត្តិ​មុន ដោយ​ក្រុមប្រឹក្សា​ថ្មី ត្រូវ​រក្សា​ឲ្យ​បាន​នូវ​វប្បធម៌ សាមគ្គីភាព សម្របសម្រួល កុំ​បែងចែក​និន្នាការ​នយោបាយ ហើយ​បំរើ​ប្រជាពលរដ្ឋ ឲ្យ​បាន​ប្រសើរឡើង បង្កើន​ទំនាក់ទំនង រវាង​មន្ត្រី​-​មេឃុំ ឲ្យ​បានល្អ និង​ស្គា​ល់ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ដើម្បី​លើកកម្ពស់​ការចូលរួម បំពេញការងារ​ជា​ក្រុម របស់​ក្រុមប្រឹក្សា​ទាំងអស់ តាមរយៈ​ការដកពិសោធន៍ ពីគ្នា​ទៅវិញ ទៅមក​។

ក្នុងនោះ ត្រូវ​បន្ដ​អនុវត្ដ​ការងារ​គ្រប់គ្រង និង​ការអភិវឌ្ឍ​មូលដ្ឋាន ពី​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណ​ត្ដិ​ចាស់ សំដៅ​ធានា​ឲ្យ​មាន​និរន្ដរភាព ក្នុង​កិច្ចការរដ្ឋបាល និង​ការផ្ដល់សេវា ព្រមទាំង​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត ដើម្បី​ឆ្លើយតប ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ លើ​សេវាសាធារណៈ ឱ្យបាន​កាន់តែ​រហ័ស និង​ធ្វើការ សម្របសម្រួល លើ​បញ្ហា​ផ្សេងៗ ឱ្យមាន​តម្លាភាព ។ ត្រូវខិតខំ​លុបបំបាត់ នូវ​ល្បែងស៊ីសង និង​បទល្មើស​ផ្សេងៗ ដែល​កើតមាន ក្នុង​មូលដ្ឋាន​របស់ខ្លួន និង​អនុវត្តន៍​ឱ្យមាន​ប្រសិទ្ធភាព នូវ​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ៕

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការសាកល្បង “ផ្លូវថ្មើរជើង (Walk Street)” នៅថ្ងៃស្អែកនេះ
រាជធានីភ្នំពេញ ចាប់ផ្តើមយុទ្ធនាការ ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ ក្នុងគោលបំណងផ្សព្វផ្សាយ លើកទឹកចិត្តដល់អ្នកប្រកបមុខរបរ សេដ្ឋកិច្ចក្រៅប្រព័ន្ធ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង