ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំជ្រោយស្វាយ នៃស្រុកស្រែអំបិល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង

ថ្ងៃព្រហស្បតិ៍ ៩កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ព្រឹកថ្ងៃ ពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២២ នៅសាលាឃុំជ្រោយស្វាយ បានរៀបចំពិធី ប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំជ្រោយស្វាយ អាណត្តិទី ៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ។ ​

ក្នុងនោះផងដែលក៏មានការចូលរួមពី លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុកស្រែអំបិល លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និង លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុកទទួលបន្ទុកឃុំ អភិបាលរងទទួលបន្ទុកឃុំ ប្រធានការិយាល័យអង្គភាពជុំវិញស្រុក នាយករងរដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត ក្រុមប្រឹក្សាឃុំ មេភូមិ តំណាងគណបក្សនយោបាយ និងប្រជាពលរដ្ឋ ដែលប្រព្រឹត្តទៅនៅសាលាឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ ។

​ឆ្លៀតក្នុងឪកាសនោះ លោកជំទាវ បាន​សំដែង​នូវ​ការចូលរួម​អបអរសាទរ ចំពោះ សមាសភាព​ក្រុមប្រឹក្សាឃុំ ក្នុង​អាណ​ត្ដិ​ទី​៥ និង​ជំទប់​ទី​១ ជំទប់​ទី​២ ទាំងអស់ ដែល​បានទទួល នូវ​ការ​ទំនុកចិត្ត ពី​សំណាក់​ប្រជាពលរដ្ឋ តាមរយៈ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ កាលពី​ថ្ងៃអាទិត្យ ទី​៥ ខែមិថុនា ឆ្នាំ​២០២២ កន្លងមក ដែល​បាន​ប្រព្រឹត្តទៅ​ប្រកប ដោយ​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្ដិធម៌ ។

​ លោកជំទាវ បាន​មានប្រសាសន៍បន្តរថាៈ ក្រុមប្រឹក្សាឃុំ​ថ្មី អាណត្តិ​ទី​៥ ឆ្នាំ​២០២២​នេះ ត្រូវ​បន្ត​អនុវត្ត​លិខិតបទដ្ឋាន​នានា ដែល​នៅ​ជា​ធរមាន និង​បន្តការងារ​ដែល​នៅ​សេសសល់ ពី​អាណត្តិ​មុន ដោយ​ក្រុមប្រឹក្សា​ថ្មី ត្រូវ​រក្សា​ឲ្យ​បាន​នូវ​វប្បធម៌ សាមគ្គីភាព សម្របសម្រួល កុំ​បែងចែក​និន្នាការ​នយោបាយ ហើយ​បំរើ​ប្រជាពលរដ្ឋ ឲ្យ​បាន​ប្រសើរឡើង បង្កើន​ទំនាក់ទំនង រវាង​មន្ត្រី​-​មេឃុំ ឲ្យ​បានល្អ និង​ស្គា​ល់ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ដើម្បី​លើកកម្ពស់​ការចូលរួម បំពេញការងារ​ជា​ក្រុម របស់​ក្រុមប្រឹក្សា​ទាំងអស់ តាមរយៈ​ការដកពិសោធន៍ ពីគ្នា​ទៅវិញ ទៅមក​។

ជាចុងបញ្ចប់ លោកជំទាវបានផ្តាំផ្ញើរថា ត្រូវ​បន្ដ​អនុវត្ដ​ការងារ​គ្រប់គ្រង និង​ការអភិវឌ្ឍ​មូលដ្ឋាន ពី​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណ​ត្ដិ​ចាស់ សំដៅ​ធានា​ឲ្យ​មាន​និរន្ដរភាព ក្នុង​កិច្ចការរដ្ឋបាល និង​ការផ្ដល់សេវា ព្រមទាំង​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត ដើម្បី​ឆ្លើយតប ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ លើ​សេវាសាធារណៈ ឱ្យបាន​កាន់តែ​រហ័ស និង​ធ្វើការ សម្របសម្រួល លើ​បញ្ហា​ផ្សេងៗ ឱ្យមាន​តម្លាភាព ។ ត្រូវខិតខំ​លុបបំបាត់ នូវ​ល្បែងស៊ីសង និង​បទល្មើស​ផ្សេងៗ ដែល​កើតមាន ក្នុង​មូលដ្ឋាន​របស់ខ្លួន និង​អនុវត្តន៍​ឱ្យមាន​ប្រសិទ្ធភាព នូវ​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ៕

 

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការសាកល្បង “ផ្លូវថ្មើរជើង (Walk Street)” នៅថ្ងៃស្អែកនេះ
រាជធានីភ្នំពេញ ចាប់ផ្តើមយុទ្ធនាការ ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ ក្នុងគោលបំណងផ្សព្វផ្សាយ លើកទឹកចិត្តដល់អ្នកប្រកបមុខរបរ សេដ្ឋកិច្ចក្រៅប្រព័ន្ធ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង