អាជ្ញាធរស្រុកស្រែអំបិល កំពុងអន្តរាគមន៍ដោះស្រាយចំណុចទឹកហូរបុកដាច់ផ្លូវលំ១កន្លែង

កោះកុង៖ អាជ្ញាធរ​​ស្រុកស្រែអំបិល បាននឹងកំពុងចុះអន្តរាគមន៍សង្រ្គោះដោះស្រាយជូនពលរដ្ឋ ក្រោយកម្លាំងទឹកហូរបុកផ្តាច់ផ្លូវលំជនបទ១កន្លែងនៅភូមិព្រះអង្គកែវ ឃុំដងពែង។

លោក ជា ចាន់កញ្ញា អភិបាលស្រុកស្រែអំបិល បានប្រាប់សហការរី​ SDR នៅវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១៣ ខែកក្កដានេះបានចាត់ចែងអភិបាលរង កម្លាំងអាជ្ញាធរ នគរបាល កងរាជអាវុធហត្ថ មន្រ្តីរដ្ឋបាល និងមេឃុំភូមិ ដឹកជញ្ចូនទូក ឈើក្តារ និងសម្ភារៈមួយចំនួនទៀតបម្រើដល់ការសង្រ្គោះគ្រោះធម្មជាតិទៅកាន់ទីតាំងផ្លូវលំបាកស្រុតនោះហើយ។

បន្ថែមលើនេះ លោកអភិបាលស្រុកស្រែអំបិល ក៏សុំកិច្ចអន្តរាគមន៍ពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដើម្បីសម្រួលធ្វើយ៉ាងណាអាចតភ្ជាប់ផ្លូវធ្វើចរាចរណ៍ឡើងវិញ ប៉ុន្តែឥឡូវនេះទឹកហូរខ្លាំងពុំទាន់ធ្វើអ្វីបាននៅឡើយទេ ដោយគ្រាន់តែយកទូកតូចធំចម្លងប្រជាពលរដ្ឋទៅមកជាបណ្តោះអាសន្នសិន។

លោក ជា ចាន់កញ្ញា ពន្យល់ដែរថា ៣ថ្ងៃមកនេះ បរិមាណទឹកភ្លៀងធ្លាក់ច្រើនបានហូរធ្លាក់ពីលើភ្នំចុះមកក្នុងភូមិសាស្រ្តភូមិឃុំដាច់ស្រយោល។ ជាក់ស្តែង ផ្លូវលំជនបទនៅម្តុំវត្តស្ទឹងពង្រូល ភូមិព្រះអង្គកែវ ឃុំដងពែង ត្រូវបានបាក់ដាច់ពិបាកធ្វើដំណើរស្ទើរតែជារៀងរាល់ឆ្នាំ។ ទោះយ៉ាង គ្រោះធម្មជាតិនេះ មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ ឬលិចលង់ខ្លាំងផ្ទះសម្បែងនោះទេ។

គិតមកទល់ម៉ោងនេះ ក្រុមអាជ្ញាធរ មេឃុំភូមិ និងសមត្ថកិច្ចពាក់ព័ន្ធ កំពុងចុះពិនិត្យស្វែងរកទីទួលសុវត្ថិភាពសម្រាប់ពលរដ្ឋ និងសត្វគោក្របីរបស់ពលរដ្ឋ ករណីស្ថានការណ៍កាន់តែ​អាក្រក់ណាមួយ។ ខណៈគ្រាប់ទឹកភ្លៀងបន្តធ្លាក់ឥតដាច់។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង កាលពីថ្ងៃទី១២ ខែកក្កដា ម្សិលមិញថា ខេត្តមិនទាន់មានរបាយការណ៍ណាមួយ ពីការរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិនេះនៅឡើយទេ តែលោកស្នើសុំពលរដ្ឋចូលរួមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ប្រសិនបើចាំបាច់ប្រញាប់ផ្តល់ព័ត៌មាន មកកាន់​អាជ្ញាធរមូលដ្ឋានដឹងជាមុន ដើម្បីជួយសង្រ្គោះបានទាន់ពេលវេលា។ រីឯអាជ្ញាធរ​ក៏ត្រូវត្រៀមសម្ភារៈមធ្យោបាយ ចុះជួយពលរដ្ឋភ្លាមៗផងដែរ៕

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការសាកល្បង “ផ្លូវថ្មើរជើង (Walk Street)” នៅថ្ងៃស្អែកនេះ
រាជធានីភ្នំពេញ ចាប់ផ្តើមយុទ្ធនាការ ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ ក្នុងគោលបំណងផ្សព្វផ្សាយ លើកទឹកចិត្តដល់អ្នកប្រកបមុខរបរ សេដ្ឋកិច្ចក្រៅប្រព័ន្ធ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង