លោក វរសេនីយ៍ត្រី សេង ឌី ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឆ្នុកទ្រូដើរល្បាតការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ
យប់ថ្ងៃទី១៥ កក្កដា ២០២២លោក វរសេនីយ៍ត្រី សេង ឌី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលខឃុំឆ្នុកទ្រូដើរល្បាតការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងបានសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅចុងភូមិដាច់ស្រយាលនៅចំណុចយុគន្ធរស្ថិតនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
ក្នុងពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ធ វរសេនីយ៍ត្រី សេង ឌី បានបញ្ជាក់ថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឆ្នុកទ្រូ ត្រូវចុះល្បាត និងត្រួតពិនិត្យគោលដៅសំខាន់ៗឱ្យបានញឹកញ៉ាប់ ដើម្បីរឹតបន្តឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរក្សាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនដែលកំពុងគ្រប់គ្រង ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពក្នុងមូលដ្ឋានកាន់តែរឹងមាំ និងចូលរួមក្នុងការអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព រាជរដ្ឋាភិបាល ។
ជាចុងក្រោយ វរសេនីយ៍ត្រី ស្នើសុំដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ធាន សូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ចំពោះការដើរលេងសប្បាយពេលរាត្រី ចេះទុកដាក់សម្ភារៈរបស់មានតម្លៃផ្សេងៗ កង់ ម៉ូតូ រថយន្ត ឲ្យបានគត់មត់ ជាពិសេស គឺពិនិត្យមើលភ្លើងចង្ក្រាន ឬអគ្គិសនីដែលងាយនឹងបង្កហានិភ័យសង្គម ជៀសវាងបង្កឲ្យមានការខូចខាត បាត់បង់ទ្រព្យសម្បត្តិរបស់ខ្លួន ដោយសារការធ្វេសប្រហែសនោះឡើយ៕