កម្មករប្រមាណជិត១០០នាក់កំពុងប្រតិកម្មនិងក្រុមហ៊ុន S O.M cooperation L.T.Eរឿងមិនបើកប្រាក់ខែជាង២ខែក្នុងម្នាក់ៗចាប់២០០$រហូតដល់៣០០$ដុល្លា

កំពង់ឆ្នាំង៖ព្រឹកថ្ងៃទី១៧ខែកក្ដដាឆ្នាំ២០២២នេះកម្មករប្រមាណជិត១០០នាក់មកប្រមូលផ្ដុំគ្នាសុំការអន្តរាគមន៍ពីគេហទំព័រកែទម្រង់អភិវឌ្ឍន៏សង្គមចុះផ្សាយរឿងថៅកែក្រុមហ៊ុនS.O.M cooperation L.T.Eមិនបើកប្រាក់ខែឲ្យពួកគាត់ក្នុងម្នាក់ៗចាប់២០០$ដុល្លារហូតទៅ៣០០$ដុល្លាតំណាងកម្មករបួនរូប១.ឈ្មោះ.ហឹម លីណា
២.ឈ្មោះ.ឪ វាសនា
៣.ឈ្មោះ.ភោគ សំណាង
៤.ឈ្មោះ.ហួន ផាក់
សុំអំពាវនាវអន្តរាគមន៍ពីអាជ្ញាធរក៏ដូចជាមន្ត្រីការងារខេត្តដើម្បីរកដំណោះស្រាយខណៈដែលពួកគាត់មិនមានលុយផ្គត់ផ្គង់គ្រួសារបន្ទាប់ពីក្រុមហ៊ុនមិនបានបើកប្រាក់ខែ២ខែមកហើយដោយដោយក្រុមហ៊ុនសន្យាថាបើកប្រាក់ខែអោយពួកគាត់មុនពេលកំណត់តែតាមពិតគឺក្រុមហ៊ុនមិនបានធ្វើតាមកិច្ចសន្យាឡើយ។

បើយោងតាមការឲ្យដឹងពីកម្មករថាពួកគាត់ជាកម្មករធ្វើការនៅផ្លូវជាតិលេខប្រាំក្នុងស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងដែលមានទីតាំងនៅភូមិពន្លៃភូមិកែវឡាតស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង។
ហើយក្រុមហ៊ុននេះតែងតែមានការយឺតយ៉ាវក្នុងការបើកប្រាក់ខែជាច្រើនដងមកហើយ។

ពួកគាត់លើកគ្នាមកដើម្បីសុំឲ្យអាជ្ញាធរស្រុកបរិបូណ៌និងមន្ទីរការងារខេត្តជួយរកដំណោះស្រាយជូនពួកគាត់ផង។

តំណាងកម្មករចំនួនបួនរូបសុំអំពាវនាវទៅដល់លោកអភិបាលស្រុកបរិបូណ៌លោកចេងចាន់ដូណាមេត្តាជួយកោះហៅក្រុមហ៊ុនដែលមានឈ្មោះដូចខាងលើចូលខ្លួនមកដោះស្រាយរឿងប្រាក់ខែកម្មករពីរខែក្នុងម្នាក់ៗចាប់២០០$រហូតទៅ៣០០$ដុល្លាកម្មករមានចំនួនជិត១០០នាក់៘

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការសាកល្បង “ផ្លូវថ្មើរជើង (Walk Street)” នៅថ្ងៃស្អែកនេះ
រាជធានីភ្នំពេញ ចាប់ផ្តើមយុទ្ធនាការ ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ ក្នុងគោលបំណងផ្សព្វផ្សាយ លើកទឹកចិត្តដល់អ្នកប្រកបមុខរបរ សេដ្ឋកិច្ចក្រៅប្រព័ន្ធ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង