សមាគមសហប្រតិបត្តិការអ្នកវិនិយោគអចលនទ្រព្យផ្តល់ដីចំនួន ៥០ ឡូតិ៍ ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតគ្រប់បណ្តាខេត្ត ក្រុង

នៅព្រឹកថ្ងៃអាទិត្យ ៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២២ សមាគមសហប្រតិបត្តិការអ្នកវិនិយោគអចលនទ្រព្យមានកម្មវិធីផ្តល់ដីចំនួន ៥០ ឡូតិ៍  ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតតាមគ្រប់បណ្តាខេត្ត ក្រុង ដែលមានទីតាំងដីឡូតិ៍ស្ថិតនៅភូមិ អន្សារចំបក់ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិសាត់។


ឯកឧត្តម  ដួង  ច័ន្ទអម្រិត ប្រធានសមាគមសហប្រតិបត្តិការអ្នកវិនិយោគអចលនទ្រព្យបានមានប្រសាសន៏ថាសមាគមមានកម្មវិធីផ្តល់ដីជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតគឺដើម្បីចូលរួមលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋ និងកៀរគរធនធានមនុស្ស ដើម្បីជួយដល់ការបង្កើតតំបន់ឧស្សាហកម្ម និងពង្រីកតំបន់សេដ្ឋកិច្ចថ្មី ជាពិសេសដើម្បីទាក់ទាញអ្នកវិនិយោគទុនបរទេស  ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល តាម យុទ្ធសាស្ត្រ ចតុកោណ ដើម្បី កំណើន    សមធម៌  និង ប្រសិទ្ធភាព ជាពិសេស ស្រុកក្រគរនេះគឺជាតំបន់ដែលមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលយ៉ាងខ្លាំង ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ។

ឯកឧត្តមបានបញ្ជាក់ផងដែលថាសមាគមសហប្រតិបត្តិការអ្នកវិនិយោគអចលនទ្រព្យផ្តល់ដីជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត គ្រប់បណ្តាខេត្ត ក្រុង ចំនួន២លើករួចមកហើយ  ។

ឯកឧត្តមបានបន្តរទៀតថា នៅក្នុងទំនៀមទម្លាប់ប្រពៃណីខ្មែរកាលពីជំនាន់មុនៗ តមកដល់បច្ចុប្បន្ន គឺ វប្បធម៌ នៃ ការចែករំលែក ដើម្បីជួយគ្នាទៅវិញទៅ មកគឺមានតម្លៃ ធំធេង និងការ ស្រឡាញ់ រាប់អាន គ្នាជាបងជាប្អូន ជាជាតិសាសន៍ តែមួយនោះ ក្នុងនាម ឯកឧត្តមជាកូនខ្មែរមួយរូបពេញចិត្តបើកបេះដូងទូលំទូលាយចូលរួមនៃវប្បធម៌ចែករំលែក ក្រោមពាក្យមួយឃ្លាថា អ្នកមានច្រើនជួយអ្នកមានតិច និងអ្នកមានតិច   ជួយអ្នកអត់មាន  ។

ជាចុងក្រោយឯកឧត្តម ប្តេជ្ញាចិត្ត និងខិតខំ យកចិត្តទុកដាក់ បំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីសម្រេចបានជោគជ័យថ្មីៗថែមទៀតជូនបងប្អូនប្រជាពលរដ្ឋក្នុងតំបន់នោះ ៕

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម
អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឆ្លើយតប ៤ចំណុច ទៅកាន់ក្រុមប្រឆាំង និងជនអគតិមួយចំនួន
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការអប់រំតាមបែបសាសនា និងវិទ្យាសាស្ត្រ ជំរុញឱ្យជាតិមានការអភិវឌ្ឍប្រកបដោយចីរភាព
លោក ភឺន ផល្លា ឆ្លើយតបនឹងការចោទប្រកាន់រឿងរំលោភដីប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្ដាល
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គាំទ្រពេញទំហឹងចំពោះសារសំឡេងសម្តេចតេជោ ហ៊ុន សែន ពន្យល់បន្ថែមលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA