ឯកឧត្តម ស សុខា ជួបប្រជុំពិភាក្សាការងារជាមួយប្រតិភូអង្គការការីតាស ប្រចាំកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយប្រតិភូអង្គការការីតាសប្រចាំកម្ពុជា ស្តីពី”វឌ្ឍនភាពគម្រោងសាងសង់សាលាបៃតង ដំណាក់កាល ៣ឆ្នាំបន្ទាប់” នៅអគ្គនាយកដ្ឋានកីឡា និងតាមប្រព័ន្ធ Zoom ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៣២ឆ្នាំកន្លងមកនេះ យើងអាចវាយតម្លៃបានថាអង្គការការីតាសប្រចាំកម្ពុជា ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា នៅគ្រប់ដំណាក់កាល តាមរយៈការគាំទ្រគម្រោង និងអនុវត្តសកម្មភាពនានា បម្រើឱ្យវិស័យអប់រំ សុខាភិបាល សង្គមកិច្ច បរិស្ថាន ដូចជាការប្រែប្រួលអាកាសធាតុ ជំនួយសង្គ្រោះបន្ទាន់ គម្រោងសេវាសុខភាព និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងពន្ធនាគារ ចំនួន ៧ នៅ
ទូទាំងប្រទេស ។

ឯកឧត្តម ស សុខា បានលើកឡើងដែរថា បើយោងតាមរបាយការណ៍របស់អង្គការការីតាស ប្រចាំកម្ពុជា ក្នុងរយៈពេល ១៨ខែ អនុវត្តដោយអង្គការការីតាស និងដៃគូអភិវឌ្ឍនានា បន្ទាប់ពីការចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងអង្គការការីតាសស្វីស ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការកែលម្អរសាលា ទាំង ៤៥សាលា ក្នុងខេត្តបន្ទាយមានជ័យ សម្រេចលទ្ធផលសំខាន់ៗ ចំនួន ៣ ៖ ទី១. ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យសម្រាប់សាលារៀនគោលដៅទាំង៤៥ ទី២. បានជ្រើសរើសដៃគូ សម្រាប់អនុវត្តវិធីសាស្រ្តសាលាបៃតង និងទី៣. បណ្តុះបណ្តាលគ្រូបង្គោលស្តីពីទស្សនទានសមាសភាពសាលាបៃតង ឱ្យទៅជាសាលាបៃតង និងជាគំរូមួយ ដោយអនុលោមតាមផែនការយុទ្ធសាស្រ្តអប់រំជាតិ កម្មវិធីទឹកស្អាត អនាម័យល្អ បរិស្ថានស្អាត និងគោលការណ៍ណែនាំអនុវត្តលក្ខខណ្ឌអប្បបរមាស្តីពីទឹកស្អាត និងអនាម័យតាមសាលារៀន ព្រមទាំងពង្រីកសកម្មភាពទាំងនេះនៅទូទាំងប្រទេស ទៅតាមដំណាក់កាលៗ ដោយផ្តើមចេញ និងយកគំរូពីសាលាបៃតង នៃខេត្តបន្ទាយមានជ័យ ។ ក្នុងរយៈពេលពីខែកក្កដា ឆ្នាំ២០២០ ដល់ខែមេសា ឆ្នាំ២០២៣ អង្គការការីតាស ប្រចាំកម្ពុជា គ្រោងចំណាយថវិកាជិត ២លានដុល្លារអាមេរិក ជួយដល់សាលាគោលដៅទាំង ៤៥សាលា នៅខេត្តបន្ទាយមានជ័យ ។

ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ស សុខា បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការការីតាស ប្រចាំកម្ពុជា ដែលបានជួយលើគម្រោងសាលាបៃតង ចំនួន ៤៥ នៅក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាគម្រោងផ្សេងៗទៀត ដល់កម្ពុជាទាំងមូល៕


អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម
អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឆ្លើយតប ៤ចំណុច ទៅកាន់ក្រុមប្រឆាំង និងជនអគតិមួយចំនួន
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការអប់រំតាមបែបសាសនា និងវិទ្យាសាស្ត្រ ជំរុញឱ្យជាតិមានការអភិវឌ្ឍប្រកបដោយចីរភាព
លោក ភឺន ផល្លា ឆ្លើយតបនឹងការចោទប្រកាន់រឿងរំលោភដីប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្ដាល
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គាំទ្រពេញទំហឹងចំពោះសារសំឡេងសម្តេចតេជោ ហ៊ុន សែន ពន្យល់បន្ថែមលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA