ឯកឧត្តម ស សុខា និងលោកជំទាវ អញ្ជើញបិទការប្រកួតបាល់ទះ Ganzberg Special Volleyball League 2022

រាជធានីភ្នំពេញ ៖ ឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកជំទាវ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ Ganzberg Special Volleyball League 2022 នៅពហុកីឡដ្ឋានព្រីនស៍ ។

ថ្លែងក្នុងឱកាសនោះឯកឧត្តម ស សុខា បានលើកឡើងពីគោលបំណង នៃការបង្កើត Ganzber Special Volleyball league 2022 គឺផ្ដល់ឱកាសឲ្យកីឡាកររបស់យើង ចូលរួមប្រកួតដើម្បីដកស្រង់បទពិសោធន៍ សមត្ថភាព ជាពិសេសដើម្បីត្រៀមខ្លួនចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម ស សុខា និងលោកជំទាវ ក៏បានអបអរសាទរចំពោះក្រុមកីឡាបាល់ទះ ចំនួន ៣ក្រុម ដែលទទួលបានជ័យលាភីក្នុងការប្រកួត រួមមាន ៖ ក្រុមកីឡាបាល់ទះវិសាខា ទទួលបានជ័យលាភីលេខ១ ក្រុមកីឡាបាល់ទះក្រសួងមហាផ្ទៃ លេខ២ និងលេខ៣ ក្រុមកីឡាបាល់ទះស្នងការនគរបាលរាជធានីភ្នំពេញ ។

ឯកឧត្តម ស សុខា បានបន្តទៀតថា នៅពេលចុងក្រោយនេះកម្ពុជាទទួលបានភាពអស្ចារ្យលើសលប់ដែលមិននឹកស្មានដល់ ដែលកម្ពុជាយើងជាប់ចំណាត់ថ្នាក់លេខ៣ នៃការប្រកួតស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ឯកឧត្តម បានបញ្ជាក់ទៀតថា កីឡាស៊ីហ្គេមមួយនេះ គឺជាម៉ែត្រវាស់យ៉ាងសំខាន់ ដែលកម្ពុជានិងដាក់នៅក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលចាប់ផ្ដើមក្នុងអំឡុងខែឧសភា នៅឆ្នាំ២០២៣ ។ ឯកឧត្តម ស សុខា ជឿជាក់យ៉ាងមុតមាំថា ការប្រកួតបែបនេះអាចនឹងស្វែងរកកីឡាករ ដែលមានគុណភាពខ្ពស់សម្រាប់ជាតិ ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ស សុខា បានថ្លែងអំណរគុណចំពោះអគ្គលេខាធិការ អាជ្ញាកណ្ដាល បងប្អូនស្ម័គ្រចិត្ត ជាពិសេសក្រុមការងារមកពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដែលបានចូលរួមយ៉ាងសកម្មពេលកន្លងមក និងត្រៀមខ្លួនចូលបម្រើជាមន្ត្រីបច្ចេកទេស ក៏ដូចជាអាជ្ញាកណ្ដាល ដើម្បីត្រៀមខ្លួនចូលប្រកួតស៊ីហ្គេមនាពេលខាងមុខ។ សុីហ្គេម គឺជាម៉ែត្រវាស់មួយ ដើម្បីតម្រង់ទិសក្នុងគោលដៅដណ្ដើមយកមេដាយមាស ជូនជាតិ ។

ចុងក្រោយឯកឧត្តមស សុខា បានថ្លែងអំណរគុណចំពោះមន្ត្រីក្រោមឱវាទសហព័ន្ធកីឡាបាល់ទះកម្ពុជា មន្ត្រីក្រោមឱវាទក្រសួងអប់រំ ក្រុមការងារស្ម័គ្រចិត្តមកពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងគណៈកម្មាការរៀបចំ ដែលបានខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនខែកន្លងមក។ ជាពិសេសអរគុណដល់ Ganzberg ដែលបានជឿទុកចិត្ត ហើយផ្ដល់នូវលទ្ធភាព និងបានសហការជាមួយគ្នាក្នុងគោលដៅដើម្បីពង្រឹង វិស័យកីឡាបាល់ទះនៅកម្ពុជា។ និងអរគុណចំពោះសារព័ត៌មានត្រយង ទូរទស្សន៍PNN ដែលបានជួយផ្សាយលើវិស័យកីឡាបាល់ទះ ដើម្បីផ្សព្វផ្សាយវិស័យកីឡាលើឆាកជាតិ និងអន្តរជាតិ ដែលកម្ពុជាយើងដើរតួយ៉ាងសំខាន់ ដើម្បីបង្កើនវីរភាពជាតិ តាមរយៈវិស័យកីឡានេះ។

ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទះ Ganzberg Special Volleyball League 2022 នេះ មានក្រុមចូលរួមចំនួន ១៣ក្រុម រួមមាន ៖ ក្រុមកងពលតូចអន្តរាគមន៍លេខ៩ ក្រុមកីឡាបាល់ទះ VONG PLUS ក្លិបកីឡាបាល់ទះយុវជនស្រុកល្វាឯម សមាគមកីឡាបាល់ទះវិសាខា ក្លិបកីឡាបាល់ទះខេត្តកំពង់ស្ពឺ ក្រុមកីឡាបាល់ទះ Sport KPC ក្រុមកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រុមកងពលធំអន្តរាគមន៍លេខ៣ ក្រុមកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រុមកីឡាបាល់ទះនាយកដ្ឋានលិខិតឆ្លងដែន ក្រុមកីឡាបាល់ទះក្រសួងមហាផ្ទៃ ក្រុមកីឡាបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមកីឡាបាល់ទះ PS CONCRETE ប្រកួតលើទីលានបាល់ទះព្រីនស៍៕

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម