លោក គង់ សារិទ្ធិ ប្រគល់ថវិកាប្រចាំខែឯកឧត្តម ស សុខា និងលោកជំទាវវជូនក្មេងកំព្រាស្រុកស្វាយអន្ទរ

ព្រៃវែង ៖ រសៀលនេះលោក គង់ សារិទ្ធិ សមាជិកក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ តំណាងឯកឧត្តម ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ និងលោក លីនី ភីដែន ប្រធាន ស.ស.យ.ក. ស្រុក ព្រមទាំងក្រុមការងារ បាននាំយកថវិកាប្រចាំខែសីហា របស់ខ្ញុំ និងក្រុមគ្រួសារ ចំនួន ១០០ដុល្លារ និងអង្ករ ចំនួន ២៥គីឡូក្រាម ប្រគល់ជូនក្មួយកំព្រាឪពុកម្តាយពីរនាក់បងប្អូន រស់នៅក្នុងភូមិឫស្សីធ្លក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង សម្រាប់ចូលរួមផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។


ដោយក្តីអាណិតជាពន់ពេកចំពោះក្មួយកំព្រាឪពុកម្តាយទាំងពីរនាក់បងប្អូននេះ ខ្ញុំ និងក្រុមគ្រួសារ បានសម្រេចឧបត្ថម្ភថវិកាប្រចាំខែ ចំនួន ១០០ដុល្លារ និងអង្ករ ចំនួន ២៥គីឡូក្រាម ក្នុង ១ខែ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២០ រហូតមក និងបន្តជារៀងរាល់ខែ ។
សម្រាប់ខែសីហានេះ គឺជាខែទី២១ ហើយ ដែលក្រុមការងារ បាននាំយកថវិកាប្រចាំខែរបស់ខ្ញុំ និងក្រុមគ្រួសារ ចំនួន ១០០ដុល្លារ និងអង្ករ ចំនួន ២៥គីឡូក្រាម ប្រគល់ជូនក្មួយកំព្រាឪពុកម្តាយទាំងពីរនាក់បងប្អូន ។


ក្មួយកំព្រាទាំងពីរនាក់បងប្អូនខាងលើ ត្រូវបានឪពុកម្តាយស្លាប់ចោល កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយឧបទ្ទវហេតុឆក់ខ្សែភ្លើង ដែលកូនស្រីច្បង អាយុ ៥ឆ្នាំ និងកូនប្រុសប្អួន អាយុ ៣ខែ ។ បច្ចុប្បន្នក្មួយកំព្រាទាំងពីររស់នៅជាមួយជីតាសាច់ឆ្ងាយក្នុងភូមិឃុំខាងលើ៕

 

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម