ឯកឧត្តម ស សុខា ឧបត្ថម្ភថវិកាដល់ក្រុមកីឡាការិនីបាល់ទះជម្រើសជាតិកម្ពុជា ១៤នាក់ មុនចេញទៅហ្វឹកហាត់នៅប្រទេសចិន

ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឧបត្ថម្ភថវិកាជូនដល់ក្រុមកីឡាការិនីបាល់ទះជម្រើសជាតិកម្ពុជា ចំនួន ១៤នាក់ ក្នុងម្នាក់ៗថវិកាចំនួន ២០០ដុល្លារ និងគ្រូបង្វឹក ១នាក់ ថវិកា ចំនួន ២០០ដុល្លារ ផងដែរ ។

ការឧបត្ថម្ភថវិកាពីសំណាក់ឯកឧត្តម ស សុខា ខាងលើនេះ ធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម  អញ្ជើញជាតំណាងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ជួបសំណេះសំណាលជាមួយក្រុមកីឡាការិនីបាល់ទះជម្រើសជាតិកម្ពុជា នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅគេហដ្ឋានរបស់ឯកឧត្តមផ្ទាល់ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានធ្វើការផ្តាំផ្ញើដល់ក្រុមកីឡាការិនីបាល់ទះជម្រើសជាតិកម្ពុជា ទាំង ១៤នាក់ ត្រូវយកចិត្តទុកដាក់គោរពវិន័យ ខិតខំប្រឹងប្រែងហ្វឹកហាត់ និងថែរក្សាសុខភាព ដើម្បីយកចំណេះជំនាញ បទពិសោធដែលបានហ្វឹកហាត់ អភិវឌ្ឍន៍សមត្ថភាពខ្លួន ពិសេសចូលរួមការប្រកួតលើឆាកអន្តរជាតិនានា ដណ្តើមមេដាយជូនជាតិមាតុភូមិនៃយើង៕

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម