នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញបិទវគ្គបណ្តុះបណ្តាលជំនាញផែនទីប្រព័ន្ធព័ត៌មានភូនិសាស្ត្រ និងប្រព័ន្ធវាស់វែងទីតាំងដោយប្រើសញ្ញាផ្កាយរណប

ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីពិធីបិទវគ្គបណ្តុះបណ្តាលជំនាញផែនទីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) និងប្រព័ន្ធវាស់វែងទីតាំងដោយប្រើសញ្ញាផ្កាយរណប (GPS/GNSS) ជំនាន់ទី១ ប្រចាំឆ្នាំ២០២២ នៅសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន ខេត្តព្រះវិហារ នៃនាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន ។

 

ថ្លែងនៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ខេង សុមេធ បានកោតសរសើរចំពោះនាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន និងសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីពង្រឹងសមត្ថភាពមន្ត្រីនគរបាលជាតិ ជាពិសេសមន្ត្រីនគរបាលការពារព្រំដែន ។

យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលខាងលើនេះ មានរយៈពេល ៩០ថ្ងៃ និងមានសិក្ខាកាមជាមន្ត្រីនគរបាល ចូលរួមចំនួន ១៣០នាក់ មកពីវរសេនាតូចនគរបាលការពារព្រំដែនគោក-ទឹក ទាំង ៣៦វរៈ និងកងពលធំអន្តរាគមន៍លេខ៣ ផងដែរ ។

លោកឧត្តមសេនីយ៍ទោ វូ ហាក់ បានគូសបញ្ជាក់ថា សិក្ខាកាមទាំង ១៣០នាក់ បានក្លាយទៅជាធនធានមនុស្សមួយប្រកបដោយវិជ្ជាជីវៈពិតប្រាកដ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការអាន និងប្រើប្រាស់ផែនទីយ៉ាងត្រឹមត្រូវ ដូចជា ៖ ទី១. ចេញផលិតផែនទីឌីជីថលដែលមានលទ្ធភាពបែងចែកច្បាស់លាស់រវាងដាតទុម WGS-84 និងដាតទុម Indian-60 ទី២. ចេះប្រើប្រាស់ម៉ាស៊ីន GPS/BNSS ដើម្បីវាស់រកនិយាមកា និងស្វែងរកទីតាំងភូមិសាស្ត្រ និងទី៣. ចេះប្រើប្រាស់កម្មវិធីផែនទី GIS សម្រាប់បង្កើតផែនទី និងធ្វើរបាយការណ៍អំពីព័ត៌មានជាក់ស្តែងនៃភូមិសាស្ត្រឋានលេខា ពិតប្រាកដ ។

 

លោកឧត្តមសេនីយ៍ទោ វូ ហាក់ ក្នុងនាមគណៈគ្រប់គ្រងវគ្គ គ្រូបង្រៀននគរបាលជាតិ និងសិក្ខាកាមទាំងអស់ បានសម្តែងនូវការថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានឧបត្ថម្ភថវិកា ចំនួន ៥លានរៀល តុសិស្ស ចំនួន ៤០០តុ ទូរដាក់ឯកសារ ចំនួន ១ ម៉ាស៊ីន GPS ចំនួន ៤៥គ្រឿង កង្ហារធំ ចំនួន ៤គ្រឿង ម៉ាស៊ីនកុំព្យូទ័រ ចំនួន ៣០គ្រឿង ម៉ាស៊ីនព្រីនធ័រ ចំនួន ១គ្រឿង វិទ្យុទាក់ទង ចំនួន ២០គ្រឿង ជែល-អាល់កុល ចំនួន ៣០០ដប និងសម្ភារៈការិយាល័យមួយចំនួនទៀត សម្រាប់បម្រើឲ្យវគ្គបណ្តុះបណ្តាលនេះ ពិសេសនាយឧត្តមសេនីយ៍ ខេង សុមេធ ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនគោក-ទឹក ដែលបានជួយឧបត្ថម្ភ គាំទ្រ ទំនុកបម្រុងដល់ការស្នាក់នៅ ការហូបចុក ការថែទាំងសុខភាព ស្មារតី និងសម្ភារៈដល់វគ្គបណ្តុះបណ្តាល និងសិក្ខាកាម ជាប់ជាប្រចាំ ។ ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោ វូ ហាក់ ក៏ថ្លែងអំណរគុណដល់លោកប្រធាននាយកដ្ឋានជំនាញមកពីអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន ដែលបានយកអស់ប្រាថ្នាស្មារតី កម្លាំងកាយចិត្ត ដើម្បីចែករំលែកនូវបទពិសោធន៍ ចំណេះ និងជំនាញ ដល់វគ្គសិក្សាទាំងមូល និងត្រូវបានបញ្ចប់ដោយជោគជ័យ៕

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម