តាមរកមកជាច្រើនថ្ងៃហើយទើបប្រទះឃើញសពប្ដីស្អុយរលួយបាត់ហើយ

បាត់ដំបង: នៅថ្ងៃទី17 ខែ កញ្ញា ឆ្នាំ 2022    វេលម៉ោង 07:30នាទីបងប្អូនសាច់ញាតិស្វែងរកទើបប្រទះឃើញសាកសពដួលម៉ូតូមុខលូប្រឡាយទឹកកាត់ទទឹងខ្នុរហើមស្អុយរលួយមកជាច្រើនថ្ងៃហើយនៅចំណុច ភូមិ ទួលក្រសាំង ឃុំក្ដុលតាហែលស្រុក បវេល ខេត្តបាត់ដំបង ។


ខណ:ពេលនោះដែលបងប្អូនប្រជាពលរដ្ឋក៏បានរាយការណ៍ដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាន តាមការសាកសួរសាច់ញាតិនិងប្រពន្ធសាកសព ឈ្មោះ ហីម សុីប៉ាវ អាយុ 27 ឆ្នាំ ជាបុគ្គលិកធនាគារ ក្រោយចេញពីផឹកស៊ីជាមួយមិត្តភ័ក្ដិរួមការងារជាមួយគ្នា ។

សូមបញ្ចាក់ផងដែលថាសពបានបាត់តាំងពី ថ្ងៃទី 14 ខែកញ្ញាឆ្នាំ 2022 គ្រួសារសពក៏បានដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍នគរបាលមូលដ្ឋាន ដើម្បីជួយស្វែងរកក៏នៅរកមិនឃើញ នៅថ្ងៃទី 17 ខែកញ្ញាឆ្នាំ 2022 បងប្អូនសាច់ញាតិតាមស្វែងរកប្រទះឃើញសពស្អុយរលួយទៅហើយ ក៏បានរង់ចាំដល់ថ្ងៃទី 18 ខែកញ្ញាឆ្នាំ 2022 ទើបកម្លាំងសមត្ថកិច្ចខេត្តបាត់ដំបងផ្នែកកុសលវិច្ច័យឃើញថាសពគ្រោះថ្នាក់ចរាចរណ៍ស្លាប់ដោយខ្លួនឯង៕

រាយការណ៏ដោយ សម្បត្តិ រឿប ភ្នាក់ងារប្រចាំខេត្តបាត់ដំបង

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ដល់ពេលចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកផ្គត់ផ្គង់សេវាកម្មម្ហូបអាហារនិងភេសជ្ជៈនាំឲ្យប៉ះពាល់ដល់សុខភាព និងជីវិតមនុស្ស
លោកបណ្ឌិត ឡី សុភាព៖ ពលរដ្ឋទាំងអស់ ត្រូវយល់ដឹងអំពីបញ្ហាភ្នែក និងត្រួតពិនិត្យភ្នែក ឱ្យបានទៀងទាត់ ជៀសវាងមានបញ្ហា ទើបរកការព្យាបាល
ឧកញ៉ាបណ្ឌិត ឡី សុភាព ប្ដេជ្ញាសហការជាមួយអាជ្ញាធរ​ លុបបំបាត់ ឬចាត់វិធានការ​ លើការវិនិយោគមិនស្របច្បាប់ និងនាំយកជំនឿចិត្ត ប្រជាពលរដ្ឋមកវិញ
យុវជនសេដ្ឋកិច្ចរាប់ម៉ឺននាក់ គាំទ្រសេចក្ដីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ២០២៣-២០២៨
ព្រឹកនេះវត្តមាននាវា Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុជាលើកទី៣នៅលើទឹកដីកម្ពុជា
អណ្ដាតភ្លើង​ឆាបឆេះ​អតីត KTV យ៉ាង​សន្ធោសន្ធៅ ផ្អើល​ពលរដ្ឋ​ក្បែរ​ស្ដុ​ប​អាង​ទឹកអូ​ឡាំ​ពិ​ក