សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦

នារសៀលថ្ងៃព្រហ្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ នៅស្ដីការក្រសួងមហាផ្ទៃ។


កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តមរដ្ឋមន្ដ្រីប្រធានប្រតិភូទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែននៃបណ្ដាប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមសន្ដិសុខ នយោបាយ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។


នាឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាតំណាងឲ្យភាគីកម្ពុជា ក្នុងពិធីផ្ទេរតួនាទីជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី អាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធជូនសាធារណរដ្ឋឥណ្ឌូនេស៊ី បន្តពីព្រះរាជាណាចក្រកម្ពុជា។


សម្ដេចក្រឡាហោម ស ខេង បានសម្តែងនូវការអបអរសាទរចំពោះឥណ្ឌូនេស៊ី ដែលត្រូវទទួលតួនាទីជាប្រធាន «កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២៣ និងជាប្រធាន «កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៧ ក្នុងឆ្នាំ២០២៣ ខាងមុខនេះ។


សម្ដេច ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលេខាធិការដ្ឋានអាស៊ានដែលបានដើរតួនាទីស្នូលយ៉ាងសំខាន់ និងផ្តល់កិច្ចសហការជួយសម្របសម្រួលដល់ការបំពេញតួនាទីរបស់កម្ពុជាប្រកបដោយជោគជ័យក្នុងនាមជាប្រធាន «កិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់ទទួលបន្ទុកឧក្រិដ្ឋកម្ម ឆ្លងដែន លើកទី២២» និងជាប្រធាន «កិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្ម ឆ្លងដែន លើកទី១៦» ក្នុងឆ្នាំ២០២២ នេះ ។


សម្ដេចក្រឡាហោម ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ព្រមទាំងត្រៀមខ្លួនជានិច្ចតាមគ្រប់លទ្ធភាពក្នុងការផ្តល់កិច្ចសហការឈានទៅសម្រេចបានសមិទ្ធផលថ្មីៗថែមទៀតដើម្បីឧត្តមប្រយោជន៍ និងបុព្វហេតុរួមនៃសន្តិភាព និងវិបុលភាពសម្រាប់តំបន់អាស៊ាន ស្របតាមបាវចនារបស់អាស៊ាន គឺ «ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ៕

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម
អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឆ្លើយតប ៤ចំណុច ទៅកាន់ក្រុមប្រឆាំង និងជនអគតិមួយចំនួន
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការអប់រំតាមបែបសាសនា និងវិទ្យាសាស្ត្រ ជំរុញឱ្យជាតិមានការអភិវឌ្ឍប្រកបដោយចីរភាព
លោក ភឺន ផល្លា ឆ្លើយតបនឹងការចោទប្រកាន់រឿងរំលោភដីប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្ដាល
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គាំទ្រពេញទំហឹងចំពោះសារសំឡេងសម្តេចតេជោ ហ៊ុន សែន ពន្យល់បន្ថែមលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA