ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រគេនទេយ្យទាន និងបច្ច័យឯកឧត្តម ស សុខា និងលោកជំទាវ ដល់ព្រះសង្ឃនៅវត្តកំពង់ភ្នំក្នុង
កណ្តាល ៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ ហោ វ៉ាន់នី ព្រមទាំងអនុប្រធាន និងសមាជិក សមាជិកា បានអញ្ជើញនាំយកទេយ្យទានរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគេនដល់ព្រះសង្ឃក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តកំពង់ភ្នំក្នុង ស្ថិតក្នុងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។
ទេយ្យទាន និងបច្ច័យឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ដែលឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងលោកជំទាវ ហោ វ៉ាន់នី រួមនឹងក្រុមការងារ ប្រគេនដល់ព្រះសង្ឃ នាឱកាសនោះ រួមមាន ៖ បច្ច័យ ចំនួន ២ ០០០ ០០០(ពីរលាន)រៀល សម្រាប់ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្ត ទឹកបរិសុទ្ធ ចំនួន ៧០យួរ សាដក ចំនួន ៧ មី ចំនួន ៥កេស ត្រីខកំប៉ុង ចំនួន ៥យួរ ទឹកផ្លែឈើ ចំនួន ៥កេស ប្រេងឆា ចំនួន ៥ដប ទឹកត្រី ចំនួន ៥យួរ ទឹកស៊ីអ៊ីវ ចំនួន ៥យួរ និងតែស្ករស ចំនួន ១កញ្ចប់ធំ ផងដែរ៕