ទិវាស្បៀងអាហារពិភពលោក ត្រូវបានប្រារព្ធនៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង  បានរៀបចំប្រារព្ធទិវាស្បៀងអាហារពិភពលោក ក្រោមប្រធានបទ «មិនទុកឱ្យនណាម្នាក់ អត់ស្បៀង ផលិត កម្មកើនឡើង អាហាររូបត្ថម្ភល្អ បរិស្ថានល្អនាំឱ្យជីវិតកាន់តែប្រសើរឡើង »

ពិធីនេះប្រារព្ធធ្វើឡើងនៅ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ និង ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានមានការចូលរួម ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោក  និង អង្គការដៃគូរអភិវឌ្ឍន៍វិស័យកសិកម្ម និងលោក

លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។

ឯកឧត្តម អម សុភា បានជម្រាបជូនអង្គពិធីអំពីស្ថានភាពនដំណើរការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មនៅខេត្តកំពង់ឆ្នាំង ដែលមានសក្តានុពលក្នុងការវិនិយោគ ដើម្បីបង្កើនផលិតភាពផលិតកម្ម ធានាសុវត្ថិភាព អាហារូបត្ថម្ភ និងកាត់បន្ថយភាពអត់ឃ្លានសមស្រប តាមប្រធានបទនៃទិវានាថ្ងៃនេះ។

ឆ្លៀតក្នុងឳកាសនោះផងដែល​ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ បានថ្លែងអំណរគុណ ចំពោះវត្តមានរបស់ភ្ញៀវជាតិ អន្តរ ជាតិ និងប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមក្នុងទិវានេះ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ដៃគូពាក់ព័ន្ធទាំងអស់ដែល បានសហការគ្នារៀបចំទិវានេះឡើង ប្រកបដោយអត្ថន័យ និងផ្លែផ្កាគួរជាទីមោទន។

ឯកឧត្តមបានបន្តថា ប្រជាជនជាង១៥០ ប្រទេសនៅលើពិភពលោកបានរៀបចំទិវាស្បៀងអាហារពិភពលោកនេះឡើង គឺមានគោលបំណងលើកកម្ពស់ការយល់ដឹង និងសកម្មភាពជាសាកលសម្រាប់អ្នក ដែលទទួលរងគ្រោះដោយការអត់ឃ្លាន ធានាឲ្យបាននូវសន្តិសុខស្បៀង និងរបបអាហារដែលមានជីវជាតិគ្រប់គ្រាន់ សម្រាប់មនុស្សលោក។

នៅទូទាំងពិភពលោកមានប្រជាជនជាង៨២០លាននាក់ កង្វះអាហារូបត្ថម្ភជំងឺរ៉ាំរ៉ៃ ដែលក្នុងនោះ៦០% គឺជាស្រ្តី និងកុមារ ដែលមានអាយុក្រោម៥ឆ្នាំជិត ៥លាននាក់បានស្លាប់ ដោយសារតែបញ្ហាកង្វះអាហារូបត្ថម្ភជារៀងរាល់ថ្ងៃ និងរាប់លាននាក់ទៀត កំពុងតែប្រឈមនឹងការស្រេកឃ្លានអាហារ។

ឈ្វេងយល់ពីបញ្ហាខាងលើ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់អាទិភាពចម្បង ទៅលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងចាត់ទុកការវិនិយោគលើវិស័យនេះ គឺជា «កម្លាំងពន្លឿន» ក្នុងការជួយបង្កើនល្បឿន ដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព និងសុខុមាលភាពរបស់ប្រជាជន ជួយអភិវឌ្ឍន៍មូលធនមនុស្ស និងសេដ្ឋកិច្ចជាតិ។

ឯកឧត្តមរដ្ឋលេខាធិការបន្តថា រាជរដ្ឋាភិបាលក៏បានរៀបចំយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង ដែលយុទ្ធសាស្រ្តជាតិនេះ មានគោលដៅធ្វើយ៉ាងណានៅឆ្នាំ២០២៣ ត្រូវកាត់បន្ថយផលប៉ះពាល់ នៃកង្វះអាហារូបត្ថម្ភ អត្រានៃភាពក្រេសក្រិនរបស់កុមារ និងអត្រានៃភាពស្គមស្គាំង តាមការរំពឹងទុក ដែលយុទ្ធសាស្រ្តនោះរួមមាន៖ លើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ តាមរយៈកសិដ្ឋានគ្រួសារខ្នាតតូច និងសហគមន៍ (កសិកម្ម នេសាទ និងព្រៃឈើ) ការគ្រប់គ្រងគ្រោះមហន្តរាយ ការបន្សាំនូវបម្រែបម្រួលអាកាស ធាតុ លើកកម្ពស់ប្រព័ន្ធផលិតកម្ម ពិពិធកម្ម និងកសិ-ធុរកិច្ច។

ឯកឧត្តមបានបន្តទៀតថា ដើម្បីឲ្យគោលដៅនៃការលុបបំបាត់ ភាពអត់ឃ្លាននៅឆ្នាំ២០៣០ សម្រេចទៅបានចាំបាច់ត្រូវធ្វើការអភិវឌ្ឍន៍ ប្រកបដោយនិរន្តភាព គឺធានាសន្តិសុខស្បៀង ធើ្វឲ្យប្រសើរឡើងអាហារូបត្ថម្ភ ជំរុញអភិវឌ្ឍវិស័យកសិកម្ម អនុលោមទៅតាមផែនការសកម្មភាពជាតិ ស្តីពីគំនិតផ្តួចផ្តើមសម្រាប់កាត់បន្ថយភាពអត់ឃ្លាន ឲ្យដល់កម្រិតសូន្យនៅកម្ពុជា តាមគោលដៅរំពឹងទុក។

ឯកឧត្តមរដ្ឋលេខាធិការបន្តថា ក្រសួងកសិកម្មបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ ផ្តោតលើ «កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព» ដែលផ្តល់អាទិភាពឲ្យវិស័យកសិកម្មដើរតួនាទី លើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម ពាណិជ្ជូបនីយកម្មកសិកម្ម ការលើកកម្ពស់ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយនិរន្តភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការកាត់បន្ថយភាពក្រីក្រ ធានាតុល្យភាព និងរួមចំណែកកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ។

ឯកឧត្តមបានរំឭកជូន នូវប្រសាសន៍របស់សម្តេចតេជោថា «ដំណោះស្រាយពាក់ព័ន្ធនឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ មិនត្រឹមតែជាការឆ្លើយតបទៅនឹងគោល នយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ ការដោះស្រាយនូវទុក្ខលំបាក ការលើកស្ទួយកម្រិតជីវភាព និងការលើកកម្ពស់សុខុមាលភាពទៀតផង» ហើយរាជរដ្ឋាភិបាលបានប្តេជ្ញា មិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយភាពអត់ឃ្លាននោះឡើយ។

ឆ្លើយតបទៅនឹងអនុសាសន៍ដ៏ប្រពៃនេះ និងដើម្បីអបអរសាទរទិវា ស្បៀងអាហារពិភពលោកឆ្នាំ២០២២ ឯកឧត្តមរដ្ឋលេខាធិការបានផ្តល់អនុសាសន៍សំខាន់ៗ សម្រាប់ទុកជាទុនពុទ្ធិ ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ធ្វើការដោះ ស្រាយនូវរាល់ចំណងបញ្ហា ដែលជាឧបសគ្គចំបង ក្នុងការអភិវឌ្ឍគោលនយោបាយ និងផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួង ក្នុងទិសដៅដ៏មុខស្រួច គឺធ្វើយ៉ាងណាឲ្យប្រធានបទ «យើងរួមគ្នាលើកកម្ពស់អាហារសុវត្ថិភាព និងអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយភាពអត់ឃ្លាន ឲ្យដល់កម្រិតសូន្យសម្រាប់អនាគតរបស់យើង» សម្រេចទទួលបានជោគជ័យតាមការរំពឹងទុក៕

អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ដល់ពេលចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកផ្គត់ផ្គង់សេវាកម្មម្ហូបអាហារនិងភេសជ្ជៈនាំឲ្យប៉ះពាល់ដល់សុខភាព និងជីវិតមនុស្ស
លោកបណ្ឌិត ឡី សុភាព៖ ពលរដ្ឋទាំងអស់ ត្រូវយល់ដឹងអំពីបញ្ហាភ្នែក និងត្រួតពិនិត្យភ្នែក ឱ្យបានទៀងទាត់ ជៀសវាងមានបញ្ហា ទើបរកការព្យាបាល
ឧកញ៉ាបណ្ឌិត ឡី សុភាព ប្ដេជ្ញាសហការជាមួយអាជ្ញាធរ​ លុបបំបាត់ ឬចាត់វិធានការ​ លើការវិនិយោគមិនស្របច្បាប់ និងនាំយកជំនឿចិត្ត ប្រជាពលរដ្ឋមកវិញ
យុវជនសេដ្ឋកិច្ចរាប់ម៉ឺននាក់ គាំទ្រសេចក្ដីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ២០២៣-២០២៨
ព្រឹកនេះវត្តមាននាវា Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុជាលើកទី៣នៅលើទឹកដីកម្ពុជា
អណ្ដាតភ្លើង​ឆាបឆេះ​អតីត KTV យ៉ាង​សន្ធោសន្ធៅ ផ្អើល​ពលរដ្ឋ​ក្បែរ​ស្ដុ​ប​អាង​ទឹកអូ​ឡាំ​ពិ​ក