កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីអំពីការរៀបចំចងក្រងគោលការណ៏ណែនាំសម្រាប់គ្រប់គ្រងសហគមន៏ស្រះជមករកត្រី
ថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីអំពីការរៀបចំចងក្រងគោលការណ៏ណែនាំសម្រាប់គ្រប់គ្រងសហគមន៏ស្រះជមករកត្រីនៅខណ្ឌរដ្ឋបាលជលផលមានសកម្មភាពការងារដូចខាងក្រោម:
+លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងលោក ប៉ៅ ម៉េងហុង មន្ត្រីខណ្ឌ បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីការរៀបចំចងក្រងគោលការណ៍ណែនាំសម្រាប់គ្រប់គ្រងសហគមន៍ស្រះជម្រកត្រី នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ អ្នកចូលរួមសរុបចំនួន ៦៣នាក់ ស្រី០៨នាក់ ។
+លោក ហ៊ុន សុីថា មន្រ្តីខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងលោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង បានចូលរួមប្រជុំពិភាក្សាការចុះពិនិត្យការប្រើប្រាស់ដីរបស់ប្រជាពលរដ្ឋដែលបានអាស្រ័យផលនៅក្នុងតំបន់២ តំបន់៣ និងតំបន់១ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ។
+លោក ឡែមភីរម្យ លោកឌិន ផល្លា លោកផល សុហ៊ាង មន្រ្តីខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងកញ្ញាហួង ដាលីយ៉ា នាយសង្កាត់រដ្ឋបាលជលផលសឹ្ទងសែន បានបន្តចូលរួមវគ្គស្តីពីវិធីសាស្រ្តបណ្តុះបណ្តាល ការសិក្សា ការទំនាក់ទំនង និងការរៀបចំផែនការបណ្តុះបណ្តាល រៀបចំដោយGIZ គម្រោងអភិវឌ្ឍន៍វារីវប្បកម្ម និងសហគមន៍ស្រះជម្រកត្រីប្រកបដោយនិរន្តរភាព(SAFR) ស្ថិតនៅសណ្ឋាគារគ្លរៀស ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
+លោក កែវ សុឃឿន មន្រ្តីរដ្ឋបាលជលផលប្រចាំស្រុកតាំងគោក បានចូលរួមប្រជុំគណកម្មការគ្រប់គ្រងដីរដ្ឋ ថ្នាក់ស្រុក សំណើរស្នើសុំ កាត់ឆ្វៀល ពីតំបន់២ទៅតំបន់១ ដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យផល ៕