សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បើកវគ្គសិក្សាជូនដល់សិក្ខាកាម ៣៩១នាក់ ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឯក មនោសែន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានបើកវគ្គសិក្សាស្តីពី “ការសរសេរព័ត៌មាន ផលិតព័ត៌មាន និងរាយការណ៍ព័ត៌មាន” ដោយឥតគិតថ្លៃ ក្រោមការឧបត្ថម្ភដោយឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ជូនដល់សមាជិក សមាជិការបស់ខ្លួន និងសិស្ស និស្សិត មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន យុវជន យុវនារី ចំនួន ៣៩១នាក់ ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឯក មនោសែន ប្រធានសម្ព័ន្ធអង្គការអភិវឌ្ឍយុវជនកម្ពុជា និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យធនធានមនុស្ស ។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឯក មនោសែន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការសរសេរព័ត៌មាន ផលិតព័ត៌មាន និងរាយការណ៍ព័ត៌មាន” ជូនដល់សិក្ខាកាម ដោយឥតគិតថ្លៃ ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ។

ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឯក មនោសែន ក្នុងនាមប្រធានគណៈអធិបតី ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ដែលអញ្ជើញចូលរួមឲ្យយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់វាគ្មិន ធ្វើបទបង្ហាញចែករំលែកបទពិសោធ និងយកចំណេះដឹងដែលទទួលបានពីវគ្គសិក្សានេះ ទៅអភិវឌ្ឍខ្លួន អភិវឌ្ឍអង្គភាពខ្លួន និងចូលរួមពង្រឹងគុណភាពនិងការផ្សព្វផ្សាយនៅកម្ពុជា ។ ជាងនេះទៅទៀត ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ក៏ស្នើឲ្យអ្នកសារព័ត៌មានទាំងអស់ គោរពវិជ្ជាជីវៈរបស់ខ្លួន គោរពសិទ្ធិបុគ្គលឯកជន គោរពច្បាប់រដ្ឋ ពិសេសច្បាប់ស្តីពីរបបសារព័ត៌មាន និងកុំបំពុលសង្គមឲ្យសោះ។

វគ្គសិក្សាស្តីពី “ការសរសេរព័ត៌មាន ផលិតព័ត៌មាន និងរាយការណ៍ព័ត៌មាន” នេះ មានរយៈពេល ១ថ្ងៃពេញ និងមានការចូលរួមចែករំលែកបទពិសោធពីសំណាក់វាគ្មិន ចំនួន ៤រូប រួមមាន ៖ ទី១. លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អគ្គនាយករងសារព័ត៌មានត្រយង ទី២. លោក ប៊ិន ប៊ុណ្ណា និពន្ធនាយកសារព័ត៌មានត្រយង លោក រ៉េន រតនៈ នាយករងផ្នែកព័ត៌មានសន្តិសុខសង្គមនៃសារព័ត៌មានត្រយង និងលោកសាស្ត្រាចារ្យ ស៊ូ តារា ទីប្រឹក្សាច្បាប់ក្រុមហ៊ុនមេធាវី អឹម អ ធី ។

សូមបញ្ជាក់ថា វគ្គសិក្សានេះរៀបចំដោយសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សហការជាមួយសាកលវិទ្យាល័យធនធានមនុស្ស សារព័ត៌មានត្រយង និងក្រុមហ៊ុនមេធាវី អឹម អ ធី នៅទីតាំងសាកលវិទ្យាល័យធនធានមនុស្ស ។

បើតាមឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានបញ្ជាក់ថា សមាគមនឹងបន្តបើកវគ្គសិក្សាមួយចំនួនទៀតជូនដល់សមាជិក សមាជិកា សិស្ស និស្សិត យុវជន យុវនារី ដោយឥតគិតថ្លៃ ក្រោមការឧបត្ថម្ភដោយឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី រួមមាន ៖ វគ្គពិធីករ ពិធីការិនីវិទ្យុ ទូរទស្សន៍ សារព័ត៌មាន ច្បាប់ស្តីពីរបបសារព័ត៌មាន ច្បាប់នានា និងជំនាញអភិវឌ្ឍធនធានមនុស្សផ្សេងៗទៀត៕


អត្ថបទ៖ Admin

ព័ត៌មាន ថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
ប្រធាន សមាគម សហពន្ធ័វិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា ប្រកាសគាំគាំទ្រ គោលនយោ បាយ យុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន!
ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម